បេសកកម្ម និង ចក្ខុវិស័យ / Mission and Vision

បេសកកម្មរបស់ ReanMed.org គឺផ្តល់ការបង្រៀនសាមញ្ញ និងច្បាស់លាស់ អំពីមុខវិជ្ជាវិទ្យាសាស្ត្រសុខភាពមូលដ្ឋាន ដែលត្រូវនឹងតម្រូវការ និងបញ្ហាដែលប្រទេសកម្ពុជាកំពុងប្រឈម។ មាតិកាទាំងអស់ត្រូវបានផ្តល់ឱ្យប្រើដោយឥតគិតថ្លៃ—ទោះបីជាតាមកុំព្យូទ័រ ឬតាមទូរស័ព្ទដៃក៏ដោយ—ហើយគេបានរចនាវេបសាយឱ្យមានភាពសាមញ្ញ ដើម្បីអាចប្រើបានស្រួល ទោះបីជាមានអ៊ីនធឺណិតយឺតក៏ដោយ។ គោលបំណងគឺធ្វើឱ្យការសិក្សាអាចឈានដល់អ្នកប្រើឱ្យបានច្រើនជាងគេ។

ក្នុងពេលខាងមុខ យើងមានចក្ខុវិស័យក្នុងការបង្កើតវេទិកាសិក្សា ដែលអាចជួយបន្ថែមការអប់រំសុខភាពនៅកម្ពុជា និងបំពេញចន្លោះនៃមាតិកាវិទ្យាសាស្ត្រសុខភាពជាភាសាខ្មែរ ដែលនៅពេលនេះកំពុងមានកម្រមាន។ វានឹងអនុញ្ញាតឱ្យអ្នកសិក្សាដែលនិយាយតែភាសាខ្មែរ អាចសិក្សាវិទ្យាសាស្ត្រសុខភាពដោយផ្ទាល់ ដោយមិនចាំបាច់រៀនភាសាអង់គ្លេស ឬបារាំងជាមុន។ ព្រមទាំង អ្នកសិក្សាដែលអាចនិយាយភាសាអង់គ្លេស ក៏អាចទទួលបានអត្ថប្រយោជន៍ពីការត្រួតពិនិត្យមុខវិជ្ជាមូលដ្ឋានជាភាសាមាតុភាសារបស់ពួកគេផងដែរ។

មាតិកាបង្រៀននៅលើវេបសាយនេះ កំពុងត្រូវរៀបចំ និងអភិវឌ្ឍជាមួយនឹងការចូលរួមពីអ្នកជំនាញសុខភាពជនជាតិខ្មែរ។ ប្រសិនបើអ្នកចង់ចូលរួមជាមួយគម្រោងនេះ សូមទាក់ទងមកយើងតាមអ៊ីមែល contact@reanmed.org

The mission of ReanMed.org is to provide simple, clear instruction in foundational health science topics tailored to needs and challenges in Cambodia. All materials are freely accessible—whether on a laptop or smartphone—and the site’s minimalist design ensures usability even in areas with slower internet, making learning available to as many people as possible.

Looking ahead, our vision is to build a learning platform that can supplement Cambodian health education and address the current shortage of Khmer-language health science resources. This will allow learners who speak only Khmer to study health sciences directly, without needing to first master English or French. At the same time, English-speaking learners may also benefit by reviewing foundational concepts in their native language.

The lecture content is being developed in collaboration with Cambodian health professionals. If you are interested in contributing to this project, please contact us at contact@reanmed.org.

Scroll to Top